


គណបក្សប្រជាធិបតេយ្យសម្រាប់សមាជិក្រុមប្រឹក្សាទីក្រុងស៊ីអាថុល តំបន់លេខ 1
ប្រើដំណោះស្រាយផ្អែកទៅលើភស្តុតាងដោយមានការអត់ធ្មត់ដើម្បីសម្រេចការងារ
➔ 21-ឆ្នាំរស់នៅ West Seattle
➔ សិទ្ធិកម្មករនិងយុត្តិធម៌អាកាសធាតុ
➔ អ្នកដឹកនាំជាន់ខ្ពស់ក្នងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
➔ ម្ដាយមានកូន៤នាក់រៀននៅសាលាសាធារណៈ


MAREN COSTA ត្រូវបានគាំទ្រដោយ:



-
សមាជិកក្រុមប្រឹក្សា Teresa Mosqueda
-
គូប្រជែងការបោះឆ្នោតបឋមទាំងប្រាំមួយរូប រួមមានទាំង Phil Tavel, Preston Anderson, ហើយនិង Stephen Brown
-
អ្នកជំនាញសុវត្ថិភាពសាធារណៈ រួមទាំងអ្នកធ្វើការនៅក្រសួង 911 ប៉ូលីសយាមគុក អ្នកធ្វើការខាងសង្គមកិច្ច អ្នកបើកឡានក្រុង ហើយនិងគិលានុបដ្ឋាយិកា
-
គណបក្សប្រជាធិបតេយ្យប្រចាំតំបន់ King County
-
គណបក្ស Working Families Party និងសហជីពការងារជាង១២ក្រុមដែលតំណាងឲ្យក្រុម គ្រួសារកម្មកររាប់ពាន់នាក់។

សួស្
តី ខ្ញុំឈ្មោះ Maren Costa ។ ខ្ញុំបានរស់នៅក្នុងតំបន់លេខ 1 អស់រយៈពេល 21 ឆ្នាំហើយ ហើយនិងរស់នៅក្នុងទីក្រុង Seattle អស់រយៈពេល 33 ឆ្នាំ។ ខ្ញុំធ្លាប់ធ្វើការជាអ្នករត់តុ និងធ្វើការនៅហាងលក់គ្រឿងទេសនៅទីនេះ ខ្ញុំធ្វើការចិញ្ចឹមក្រុមគ្រួសាររបស់ខ្ញុំនៅទីនេះ ហើយនៅពេលដែលទីក្រុងស៊ីអាថុល Seattle ក្លាយជាទីក្រុងបច្ចេកវិទ្យា ខ្ញុំក៏បានក្លាយជា បុគ្គលិកធ្វើការខាងបច្ចេកវិទ្យាដែរ។
ក្នុងរយៈពេល 20 ឆ្នាំរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងក្រុមហ៊ុនកបច្ចេកវិទ្យាធំ ខ្ញុំ ទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងក្រុមការងារធំៗ និងថវិការាប់ លានដុល្លារ ដោះស្រាយបញ្ហាធំៗ និងនាំក្រុមគូប្រជែងរួមគ្នាដើម្បីសម្រេចការងារបានច្រើន។ ខ្ញុំបានក្រោកឈរឡើងដើម្បីទាមទាសិទ្ធិឲ្យកម្មករធើ្វការនៅរឃ្លាំងផ្ទុកអីវ៉ាន់នៅ Amazon នៅ ពេលដែលពួកគេត្រូវបានបណ្តេញចេញដោយខុសច្បាប់។ លោកអ្នកអាចរំពឹងលើខ្ញុំដើម្បីក្រោក ឈរទាមទាសិទ្ធិឲ្យក្រុមគ្រួសារដែលធ្វើការចិញ្ចឹមជីវិតនៅពេលខ្ញុំមានតួនាទីជាសមាជិកនៅក្នុងក្រុមប្រឹក្សាក្រុង
ទីក្រុង Seattle គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានភាពរីកចម្រើនបំផុតនៅលើ ពិភពលោក ប៉ុន្តែយើងកំពុងខកខានក្នុងការធ្វើឱ្យមានការរីកចម្រើនប្រកបដោយអ ត្ថន័យលើបញ្ហាសំខាន់ៗទាក់ទងខាងសុវត្ថិភាពសាធារណៈ ភាពគ្មានផ្ទះសម្បែងរស់នៅ លំនៅដ្ឋានដេលមានតម្លៃសមរម្យ និងបញ្ហាប្រែប្រួលអាកាសធាតុ។
ខ្ញុំកំពុងតែឈរឈ្មោះបោះឆ្នោតពីព្រោះអ្នកបោះឆ្លោតនៅក្នុងតំបន់លេខទី១មិនគួរទទួលយកគោលនយោបាយដែលបរាជ័យដ៏ដែលជាច្រើនដងនេះទេ។ យើងត្រូវការវិធីសាស្រ្តដែល មានតុល្យ ភាពច្រើនជាងមុន។ យើងអាចមានប៉ូលីស និងការឆ្លើយតបែបរបៀបផ្សេងមកជំនួស ដឹកនាំ ដោយមានក្តីមេត្តា និងបដិសេធមិនអត់ឱនចំពោះអាកប្បកិរិយាដែលបង្កឲ្យមានគ្រោះថ្នាក់។ យើងអាចនាំអ្នកមានវិបត្តមកព្យាបាលភ្លាមៗដោយផ្តល់នូវលំនៅឋាននិងសេវាកម្មព្យាបាលជុំវិញបញ្ហារបស់ពួកគេ។ ហើយខណៈពេលដែលយើងរៀបចំផែនការសម្រាប់ការប្រែប្រួលអាកាស ធាតុ យើងអាចសាងសង់ទីក្រុងដែលកំពុងតែរីកចម្រើនដែលយើងមានមោទនភាពដើម្បី
បន្សល់ទុកឲ្យអ្នកជំនាន់ក្រោយ។
ខ្ញុំគឺជាមនុស្សចេះស្តាប់ដោយយកចិត្តទុកដាក់ ហើយខ្ញុំជឿជាក់ក្នុងការនាំមនុស្សឲ្យចេះសាម គ្គីគ្នា៖ វាមានហេតុផលដែលគូប្រជែងចម្បងទាំង 6 របស់យើងគាំទ្រខ្ញុំ ហើយវាជាមូលហេតុដែល ខ្ញុំគឺជាបេក្ខនារីតែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយអ្នកជំនាញខាងសុវត្ថិភាពសាធារណៈ រួមទាំងក្រុមសម្ព័ន្ធភាពទទួលខុសត្រូវគ្រឿងអាវុធ និងអ្នកធ្វើការនៅក្រសួង 911 របស់យើង។
សូមកុំភ្លេចបោះឆ្នោតកុំឲ្យហួសថ្ងៃទី ៧ ខែវិច្ឆិកា។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់លោកអ្នក។
Maren Costa

Paid for by Vote Maren | PO Box 16225 | Seattle, WA 98116